ទូរស័ព្ទមកយើងដោយផ្ទាល់: (+៨៥៥) ២៣ ៨៨៨ ៨២១
អ៊ីមែល: info@aac.com.kh
ទូរសារ: (+៨៥៥) ២៣ ៨៨៨ ៨២៥

អំពីយើង

បេសកម្ម

បេសកកម្មចំបងរបស់សមាគមយើង គឺដើម្បីជំរុញ និងលើកកម្ពស់វិស័យយានយន្ត ក៏ដូចជាសកម្មភាពទាក់ទងនឹងយានយន្តគ្រប់ទម្រង់ ដែលរួមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសកម្ពុជា និងសកម្មភាពដែលរួមចំណែកក្នុងការប្រឆាំងនឹងការបំពុលបរិយាកាសដោយសារយានយន្តផងដែរ។ យើងក៏មានផ្ដល់ជាពត៌មាន ជំនួយ និងការណែនាំស្តីពីបញ្ហាទាំងឡាយ ទាក់ទងទៅនឹងយានយន្តនៅក្នុងប្រទេសកម្ពុជា និងគ្រប់ទីកន្លែងទាំងអស់ជូនដល់សមាជិករបស់យើង ឬសមាជិកទាំងអស់របស់សមាគមយានយន្តដទៃទៀត ដែលមានសម្ព័ន្ធភាព ឬត្រូវបានទទួលស្គាល់ ទូទាំងពិភពលោក ព្រមទាំងផ្ដល់នូវសម្ភារៈ និងឯកសារជំនួយគ្រប់ប្រភេទទាំងនៅក្នុងប្រទេសកម្ពុជា ឬបណ្តាប្រទេសៗផ្សេងទៀត។